លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្តខេត្តកំពង់ស្ពឺចុះត្រួត ពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមកសាង អគារសេនាធិការដ្ឋាន ខាងមុខនេះ......
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្តខេត្តកំពង់ស្ពឺចុះត្រួត ពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមកសាង អគារសេនាធិការដ្ឋាន ខាងមុខនេះ......

 លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្តខេត្តកំពង់ស្ពឺចុះត្រួត ពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមកសាង អគារសេនាធិការដ្ឋាន ខាងមុខនេះ......



កំពង់ស្ពឺ, កាលពីថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំក្រុមការងារកងរាជអាវុធហត្តខេត្ត ដោយមានការចូលរួមពី លោក វរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមរៀបចំសាងសង់ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី ដែលស្ថិតនៅក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកសាងដោយផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។



បន្ទាប់ពី លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលនូវតំណែងជា មេបញ្ជាការភ្លាមលោកបានគិតគូរយ៉ាងសកម្មក្នុងការរៀបចំកសាង នូវហេថារចនាសម្ព័ន្ធ និងអគារនានាក្នុងទីបញ្ជាការដ្ឋាន ព្រមទាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ជាពិសេស លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ លោកបានយកចិត្តទុកដាក់បំផុតចំពោះការងារកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី ដែលនិងចាប់ផ្តើមសាងសង់ខាងមុខនេះផងដែរ ។






Post a Comment (0)
Previous Post Next Post