✍សង្ខេបព័ត៌មាន៖សន្តិភាពប៉ុស្តិ៍ ppw
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥បានបើកយុទ្ធនាការផ្សព្វផ្សាយ
ចុះបញ្ជីផលិតផល (ចបផ) ។
នៅរាជធានីភ្នំពេញ ដោយមានការចូលរួម
ពីមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកផលិត និងអ្នកជួញដូរ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
✍ឯកឧត្តមមានប្រសាសន៍ថា
គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីជំរុញឱ្យសហគ្រាស តូច មធ្យម និងធំ ចុះបញ្ជីផលិតផលរបស់ខ្លួនឲ្យបានស្របច្បាប់ និងមានស្តង់ដារផ្លូវការ។ ការចុះបញ្ជីនេះ នឹងជួយការពារសិទ្ធិម្ចាស់ផលិតផល បង្កើនភាពជឿជាក់របស់អតិថិជន និងជំរុញឱ្យផលិតផលកម្ពុជាអាចប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិបានល្អប្រសើរជាងមុន។
អាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា ការផ្សព្វផ្សាយនឹងបន្តទៅតាមខេត្តនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកឲ្យទាន់សម័យតាមតម្រូវការទីផ្សារបច្ចុប្បន្ន។
សេចក្ដីសង្ខេប៖
យុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យអ្នកផលិត និងអ្នកជួញដូរ ចុះបញ្ជីផលិតផលយ៉ាងស្របច្បាប់ ដើម្បីលើកស្ទួយគុណភាព និងស្តង់ដារផលិតផលកម្ពុជាក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស។
រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ









