STP-KH
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title

 ✍ការចុះមូលដ្ឋាននាំយកអំណោយជូនកងទ័ពជួរមុខ

          កងការពារព្រំដែនលេខ៥០១
ការរួមសាមគ្គីភាពជាឆ្លុងមួយរបស់ប្រជាជនខ្មែរ ជាង ១៧ លាននាក់ គឺជាអាវុធដ៏មុតស្រួចសម្រាប់ការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥

✍ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង បាននាំយកអំណោយទៅប្រគល់ជូនកងទ័ពជួរមុខ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងការពារជាតិដែលកំពុងបំពេញភារកិច្ចនៅតំបន់ជាយដែន។
អំណោយទាំងនេះ ត្រូវបានឧបត្ថម្ភដោយ៖
១. ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី
ចំនួន ២៥ មុឺនរៀល សាច់ជ្រូក ១៧ គីឡូ
២.ឯកឧត្តមបណ្ឌិត ឈៀង ច័ន្ទតារា
ចំនួន ១០ មុឺនរៀល
៣.ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ
ចំនួន ១០ មុឺនរៀល
៤.ឯកឧត្តមបណ្ឌិត ឡាយ ឡុងផេង
ចំនួន ១០ មុឺនរៀល
សរុបរួមមាន សាច់ជ្រូក ១៧ គីឡូ និង
ថវិកាចំនួន ៣០ មុឺនរៀល

ពិធីនាំយកអំណោយនេះ បានប្រព្រឹត្តទៅក្រោមការតំណាងដ៏ខ្ពង់ខ្ពស់របស់
✍ឯកឧត្តមបណ្ឌិត ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
សកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋចំពោះកងទ័ព ដែលជាប្រទានស្នូលសម្រាប់ការពារជាតិ និងរក្សាសន្តិភាពជូនប្រទេសជាតិជារយៈវែង។

របាយការណ៍ពី បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។



Post a Comment (0)
Previous Post Next Post