✍ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា មកពីគណបក្ស នយោបាយនានា នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅរសៀលថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា មកពីគណបក្ស នយោបាយនានា នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅរសៀលថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ

 ✍ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា មកពីគណបក្ស

នយោបាយនានា នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ

✍បានប្រារព្ធពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី មកពីគណបក្សនយោបាយនានា ក្នុងបរិយាកាសសប្បាយរីករាយ និងសក្ការៈកិត្តិយសខ្ពង់ខ្ពស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត់ ប្រធានសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីមាន៖
១. ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅរាជធានី ខេត្ត ព្រមទាំងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត ចំនួន ៥ នាក់
២. ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង
៣. ឯកឧត្តម និងលោក ក្រុមការងារសម្រាប់សហការជាមួយក្រុមការងារកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង
៤. លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបាភ្នំ និងស្រុកពាមរក៍
៥. លោកប្រធានចាត់តាំងគណៈកម្មាធិការគណបក្សស្រុកបាភ្នំ និងស្រុកពាមរក៍
៦.លោកប្រធានគណៈកម្មាធិការគណបក្សឃុំ
៧. លោក លោកស្រី សមាជិក និងសមាជិកា គណបក្សប្រជាជនកម្ពុជា ថ្មី ចំនួន ៤៤២ នាក់
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត់ បានអធិប្បាយអបអរសាទរ និងគោរពស្វាគមន៍ដ៏កក់ក្តៅចំពោះសមាជិកថ្មីទាំងអស់។
ដែលបានផ្ដល់សេចក្ដីទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដោយជឿជាក់លើគោលនយោបាយដឹកនាំរបស់គណបក្ស និងសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបញ្ជាក់ថា ការចូលរួមថ្មីនេះជាកម្លាំងស្មោះត្រង់ បន្ថែមឥទ្ធិពលនយោបាយ និងជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍឃុំ ស្រុក ខេត្ត និងប្រទេសជាតិ។
សមាជិកថ្មីទាំង ៤៤២ នាក់ បានប្តេជ្ញាថា នឹងបន្តរួមចំណែកពង្រឹងបេសកកម្មគណបក្សនៅតំបន់មូលដ្ឋាន ជំរុញការធ្វើការងារសង្គម បំពេញទំនួលខុសត្រូវជាពលរដ្ឋល្អ និងឈរជាប់លើគោលការណ៍ ស្នេហាជាតិ សុខសន្តិភាព និងការអភិវឌ្ឍជាតិ។
ពិធីបានបញ្ចប់ដោយជោគជ័យក្នុងចិត្តរីករាយ និងភាពរួបរួមរឹងមាំ ឲ្យឃើញពីសក្ដានុពលនិងការចូលរួមសកម្មរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា។

✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារសម្រាប់សហការជាមួយ ក្រុមការងារកសាងចលនាសមាជិកគណៈបក្សនៅមូលដ្ឋានខេត្តព្រៃវែង។



















Post a Comment (0)
Previous Post Next Post