✍ទម្លាប់ជីវភាពរស់នៅស្អាត មានរបៀប និងអនាម័យ
ជាគន្លឹះជាគន្លឹះនាំមកនូវការផ្លាស់ប្ដូរជីវិត និងជោគវាសនា នៅក្នុងសង្គមសម័យបច្ចុប្បន្នដែលពោរពេញដោយការរីកចម្រើន និងការប្រកួតប្រជែង គុណលក្ខណៈមូលដ្ឋានមួយដែលមនុស្សម្នាក់ត្រូវកាន់តែខ្ជាប់ខ្ជួន ។✍គីការររស់នៅស្អាត មានរបៀប និងគោរពអនាម័យ
ជាទម្លាប់ល្អទាំងនេះមិនត្រឹមតែធ្វើឱ្យបរិយាកាសជុំវិញស្រស់ស្អាត និងមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសំខាន់ក្នុងការផ្លាស់ប្ដូរជីវិត និងបង្កើតជោគវាសនាដ៏អំណោយផលផងដែរ។
១.ជីវភាពស្អាត គឺការរស់នៅក្នុងបរិយាកាសមានតម្លាភាព កុំអោយមានកាកសំណល់ពាសពេញ ចេះរៀបចំគ្រឿងសង្ហារឹម ឥរិយាបថ និងមុខងារប្រចាំថ្ងៃឲ្យមានលំដាប់លំដោយ។
២.រស់នៅមានរបៀប មានន័យថា មានការគោរពពេលវេលា មានការរៀបចំផែនការ និងគោរពតួនាទីរបស់ខ្លួនទាំងនៅក្នុងគ្រួសារ កន្លែងធ្វើការ និងសហគមន៍។
៣.គោរពអនាម័យ គឺជាកត្តាបង្កើនសុខភាពរាងកាយ និងសុខភាពសង្គមដោយរក្សាអនាម័យផ្ទាល់ខ្លួន និងជីវមណ្ឌលជុំវិញ ដើម្បីការពារជំងឺ និងជំរុញគុណភាពជីវិត។
✍ទម្លាប់ល្អទាំងនេះជាកត្តាដែលអាចបង្កើតការផ្លាស់ប្ដូរទៅរកជីវិតប្រសើរជាងមុន
មនុស្សដែលទទួលខុសត្រូវចំពោះជីវភាពរបស់ខ្លួន យកចិត្តទុកដាក់លើអនាម័យ និងជីវភាពស្អាត គឺជាមនុស្សដែលមានវិស័យគោលបំណងច្បាស់ មានការគោរពខ្លួនឯង និងគោរពអ្នកដទៃ។
វាគឺជាគន្លឹះដ៏មានអត្ថន័យនាំឱ្យមាន
✅ សុខភាពល្អ
✅ អាកប្បកិរិយាអធ្យាស្រ័យ
✅ ការទទួលស្គាល់ពីសង្គម
✅ និងឱកាសល្អក្នុងការងារ និងជោគជ័យ
ក្នុងគ្រួសារ សហគមន៍ និងសង្គមទាំងមូល ប្រសិនបើយើងទាំងអស់គ្នាអនុវត្តន៍ទម្លាប់
រស់នៅស្អាត មានរបៀប និងអនាម័យ នោះនឹងក្លាយជាមូលដ្ឋានរឹងមាំដើម្បីកសាង
✍ ជីវិតរស់នៅល្អ
✍ សហគមន៍ដំណើរការល្អ
🇰🇭 និងប្រទេសជាតិអភិវឌ្ឍន៍លើឈ្នាន់កាន់តែខ្ពស់
✍ សរុបសេចក្តី
ជីវិតរស់នៅល្អចាប់ផ្ដើមពីទម្លាប់តូចៗ រៀងរាល់ថ្ងៃ។ ការរស់នៅស្អាត មានរបៀប និងអនាម័យ គឺមិនមែនជាម៉ូតនរណាម្នាក់ ប៉ុន្តែជាមធ្យោបាយដ៏មានតម្លៃដែលនាំមកនូវ សុខភាព—ភាពរីកចម្រើន—និងជោគវាសនា។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទ

