សេចក្ដីអំពាវនាវ ជូនសាធារណៈ រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សេចក្ដីអំពាវនាវ ជូនសាធារណៈ រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ✍សេចក្ដីអំពាវនាវ ជូនសាធារណៈ

រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

✍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្តល់ការឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ តាមរយៈរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីជាតិ ព្រមទាំងចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាម
កន្លែងសុវត្ថិភាពនានា។ ក្នុងឱកាសនេះផងដែរ

✍រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជនទាំងអស់ បន្តចូលរួមឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ដើម្បីរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

✍ការចូលរួមឧបត្ថម្ភដ៏មានតម្លៃនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ជាតិ និងការចូលរួមទទួលខុសត្រូវរួមរបស់ជនជាតិខ្មែរ ក្នុងការគាំទ្រកងកម្លាំងការពារជាតិ និងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមជូនពរ ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជនទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។

រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍





Post a Comment (0)
Previous Post Next Post