ព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការរុះរើសំណង់មិនរៀបរយតាមច្រាំងស្ទឹងត្រើយខាងកើត ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ឲ្យអាជ្ញាធររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដឹកនាំចលនាប្រជាពលរដ្ឋឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន តាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងគេហដ្ឋាន ឲ្យមានភាពស្អាត ស្រស់បំព្រង និងមានរបៀបរៀបរយ។
ឯកឧត្តមបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជាផ្នែកមួយក្នុងការរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់រូបរាងសោភ័ណភាពខេត្ត ដោយសារតែ នៅឆ្នាំ២០២៦ ខេត្តពោធិ៍សាត់នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការបុណ្យទន្លេ ដែលជាព្រឹត្តិការណ៍ធំសំខាន់មួយនាំឲ្យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា។
🇰🇭♥️ ឯកឧត្តម អភិបាលខេត្ត បានសូមឲ្យសហការគ្នាទាំងអស់គ្នា ដើម្បីអភិវឌ្ឍខេត្តពោធិ៍សាត់ឲ្យកាន់តែស្អាត មានរបៀបរៀបរយ និងក្លាយជាទីក្រុងគម្រប់គ្រឿងសម្រាប់ទេសចរនាពេលអនាគត។
✍️ រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ





























