ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026

 



កីឡា ៖ ​គិ​ត​ត្រឹ​ម​ពេ​ល​ព្រឹ​ត្តិ​កា​រ​ណ៍​បា​ល់​ទា​​ត់​ពិ​ភ​ព​លោ​ក​ ​W​o​​r​ld​ ​C​u​p​ ​​​2​0​2​6​ ​​​បា​ន​រ​​ក​ឃើញ​​ ​​១៨​ប្រ​ទេ​​សហើ​យ​​ ​ក្នុ​ងចំ​​ណោ​ម​ ​៤​៨​ក្រុ​ម​ស​រុ​ប​ ​​ដែ​ល​បា​ន​ក​ក់​​កៅ​អី​ទៅ​ជុំ​ចុ​ង​ក្រោ​យ​នា​ឆ្នាំ​២​០​២​៦​ ​​​។​

​យុទ្ធនាការដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី២៣ នឹងធ្វើនៅ ៣ប្រទេសសហម្ចាស់ផ្ទះរួមមាន អាមេរិក មិចស៊ិក និងកាណាដានោះ ចាប់ដំណើរការពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ជាការកត់សម្គាល់ ការប្រកួតជម្រុះតាមតំបន់នានាទាំង ៦តំបន់តាំងពីឆ្នាំ២០២៣ មកគឺមាន ៥តំបន់បានរកឃើញបេក្ខភាពតំណាងបណ្តើរៗហើយ លើកលែងតែទ្វីបអឺរ៉ុប (UEFA) ដែលមានកៅអីច្រើនជាងគេ ពុំទាន់រកឃើញមួយក្រុមនៅឡើយទេ ដ្បិតកម្មវិធីវគ្គជម្រុះ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា មុនពិធីចាប់ពូលធ្វើឡើងនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

ទាំង ១៨ក្រុមមកពី ៥តំបន់ ដែលធានាកៅអីទៅលេង World Cup 2026 វគ្គ ៤៨ក្រុមរួមមាន៖

១៖ ទ្វីបអាស៊ី (AFC)-អូស្រ្តាលី អ៉ីរ៉ង់ ជប៉ុន ហ្សកដានី កូរ៉េខាងត្បូង និងអ៊ូសបេគីស្ថាន។

២៖ ទ្វីបអាហ្វ្រិក (CAF)-ម៉ារ៉ុក និង ទុយនេស៊ី។

៣៖ តំបន់អាមេរិកខាងជើង (CONCACAF)-កាណាដា សហរដ្ឋអាមេរិក និងមិចស៊ិក ក្នុងនាមប្រទេសសហម្ចាស់ផ្ទះ។

៤៖ តំបន់អាមេរិកខាងត្បូង (CONMEBOL)-ប្រេស៊ីល កូឡុំប៊ី អេក្វាទ័រ ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និងម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន។

៥៖ ទ្វីបអូសេអានី (OFC)-ណូវែលហ្សេឡង់៕(FN)



Post a Comment (0)
Previous Post Next Post