🕊ព័ត៌មានជាតិ៖
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ
ការអន្តរជាតិ បានប្រកាសថា៖
“រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងត្រូវចុះហត្ថលេខា ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ។ ការចុះហត្ថលេខានេះនឹងមានការចូលរួមជាសាក្សីពី
ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក
ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី។”
ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ការចរចាលើឯកសារនេះបានបន្តយូរថ្ងៃមកហើយ តែទើបសម្រេចបានជាផ្លូវការនៅថ្ងៃទី ១៧ តុលា ២០២៥ នៅម៉ាឡេស៊ី។
ប្រភព៖ AKP (អាជ្ញាធរព័ត៌មានកម្ពុជា)

