ព័ត៌មានជាតិ(សន្តិភាពប៉ុស្តិ៍)
ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។បានប្រារព្ធ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ៤ ក្រោមអធិបតីភាព ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
វេទិកានេះមានគោលបំណងផ្សព្វផ្សាយនិងពិគ្រោះយោបល់អំពីការអនុវត្តន៍ផែនការអភិវឌ្ឍន៍មូលដ្ឋាន ការពង្រឹងសមត្ថភាពរដ្ឋបាលតាមតំបន់ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងការអភិវឌ្ឍន៍ជាសាធារណៈ។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំស្រុក មន្រ្តីជំនាញ និងតំណាងប្រជាពលរដ្ឋ ដោយមានបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍខេត្តកំពង់ធំឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
អត្ថបទ បណ្ឌិត មាស ច័ន្ទរិទ្ធ សមាជិកក្រុមការងារ
គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ។












