សកម្មភាពអភិវឌ្ឍន៍សោភ័ណភាពទីក្រុងពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។
បានបន្តចុះពិនិត្យការដ្ឋានសួនច្បារច្រាំងស្ទឹង និងការរៀបចំសោភ័ណភាពទីក្រុងនៅភូមិកែវសុណ្ណលើ សង្កាត់បន្ទាយដី
.នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍតំបន់ច្រាំងស្ទឹង ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង។
✍គោលបំណងនៃការចុះពិនិត្យ
- ធានាគុណភាពគម្រោងអភិវឌ្ឍន៍។
- ត្រៀមខ្លួនសម្រាប់ការទទួលរៀបចំព្រឹត្តិការណ៍ជាតិធំៗ។
- សម្រួលសោភ័ណភាពទីក្រុង និងបង្កើនសេវាកម្មសាធារណៈ។
✍សារសំខាន់
ការចុះពិនិត្យជាបន្តបន្ទាប់នេះគឺដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ និងមានគុណភាពល្អ៕







