✍ព័ត៌មាន សន្តិភាពប៉ុស្តិ៍ ppw
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បេក្ខជន និងសកម្មជនចំនួន២៧នាក់ របស់គណបក្សភ្លើងទៀន នៅឃុំសុីធរកណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងសុំចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
✍ឯកឧត្តម បណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារសមាជិកចលនាកសាងគណបក្សប្រជាជនខេត្តកណ្ដាល បានសហការជាមួយ គណបក្សឃុំ គណបក្សស្រុក និងគណបក្សខេត្តកណ្តាល ។ ក្រោមការដឹកនាំចង្អុលបង្ហាញពី
ប្រធានក្រុមការងារសមាជិកចលនាកសាងគណបក្សនៅមូលដ្ឋានខេត្តកណ្ដាល ។ តំណាងដ៏ខ្ពង់ខ្ពស់
✍ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត ។
បានអញ្ជើញជួបជាមួយក្រុមបេក្ខជន និងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ។
ក្រុមសកម្មជនទាំង២៧នាក់បានអះអាងថា ពួកគេឈប់ទាក់ទងជាមួយបក្សប្រឆាំង ពីព្រោះសកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនអាចជួយអភិវឌ្ឍជាតិបាន។ ពួកគេបានសូមការអនុគ្រោះពី
.សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពួកគេក៏បានសរសើរគណបក្សប្រជាជនកម្ពុជាថា ជាបក្សដែលមានគោលនយោបាយច្បាស់លាស់ ដឹកនាំជាតិឲ្យមានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើន។ ពួកគេអំពាវនាវឲ្យសកម្មជនបក្សប្រឆាំងផ្សេងទៀត ឈប់ជឿជាក់លើការបោកបញ្ឆោត និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមស្ថាបនាប្រទេសឲ្យបានរុងរឿង។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។









