✍ព័ត៌មាន សន្តិភាពប៉ុស្តិ៍ ppw
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បេក្ខជន និងសកម្មជនចំនួន១០នាក់ របស់គណបក្សភ្លើងទៀន នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងសុំចូលរួមសកម្មភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។.ឯកឧត្តម បណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនខេត្តព្រៃវែង ។ ក្រោមការដឹកនាំចង្អុលបង្ហាញពី
.ឯកឧត្តម ឡុង ផាត ប្រធានក្រុមការងារសម្រាប់សហការជាមួយ ក្រុមការងារចលនាកសាងគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង ។ តំណាងដ៏ខ្ពង់ខ្ពស់
.ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ។ បានអញ្ជើញជួបជាមួយក្រុមបេក្ខជន និងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ។
ក្រុមសកម្មជនទាំង១០នាក់បានអះអាងថា ពួកគេឈប់ទាក់ទងជាមួយបក្សប្រឆាំង ពីព្រោះសកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនអាចជួយអភិវឌ្ឍជាតិបាន។ ពួកគេបានសូមការអនុគ្រោះពី
.សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពួកគេក៏បានសរសើរគណបក្សប្រជាជនកម្ពុជាថា ជាបក្សដែលមានគោលនយោបាយច្បាស់លាស់ ដឹកនាំជាតិឲ្យមានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើន។ ពួកគេអំពាវនាវឲ្យសកម្មជនបក្សប្រឆាំងផ្សេងទៀត ឈប់ជឿជាក់លើការបោកបញ្ឆោត និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមស្ថាបនាប្រទេសឲ្យបានរុងរឿង។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ សមាជិកក្រុមសម្រាប់សហការជាមួយ ក្រុមការងារចលនាកសាងគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង។




