STP-KH
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title

 ✍ការចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំងការពារព្រំដែន នៅឃុំថ្មដា ស្រុកវាលវែង

នៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្រុមការងាររដ្ឋបាលស្រុកវាលវែងបានដំណើរការកិច្ចសកម្មភាពសប្បុរសធម៌ អំពាវនាវគាំទ្រកងកម្លាំងការពារព្រំដែន ដែលកំពុងបំពេញកាតព្វកិច្ចថែរក្សាអធិបតេយ្យភាព និងសន្តិសុខដែនដីជាតិ។

✍ក្នុងឱកាសនេះ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងមន្ត្រីរដ្ឋបាលសាលាស្រុក បាន​អញ្ជើញ​អមដំណើរ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដល់វរកងទ័ពការពារព្រំដែនជួរមុខនៅឃុំថ្មដា ស្រុកវាលវែង។
អំណោយដែលបានប្រគល់ជូនរួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងអាហារូបត្ថម្ភ ជាមួយនឹងទឹកចិត្តក្តីស្រឡាញ់ក្តីថ្លៃថ្នូរដល់អត្តពលៈ និងបក្ខពលៈរបស់ទាហាន ដែលបានឧស្សាហ៍ប្រឹងប្រែងការពារសុខសន្តិភាព និងសុវត្ថភាពប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនជាតិ។នៅក្នុងកម្មវិធីមានចូលរួម
ឯកឧត្តម ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តផងដែរ ដែលបានលើកសរសើរដល់ក្រសួង យុទ្ធនាការ និងដំណើរការអប់រំសាធារណៈអំពីសារៈសំខាន់នៃការគ្រប់គ្រង និងថែរក្សាអធិបតេយ្យភាពព្រំដែនជាតិ។
បានន្តទៀតថា
កិច្ចសកម្មភាពប្រគល់អំណោយ និងលើកទឹកចិត្តនេះ បញ្ជាក់ពីចិត្តស្មោះស្ម័គ្ររបស់សមាគម ស្ថាប័ន និងអង្គភាពរដ្ឋបាលក្នុងការទំនាក់ទំនង និងការចូលរួមកសាងសន្តិភាពអចិន្ត្រៃយ៍ និងអភិវឌ្ឍន៍ជាតិ។

រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធិ












Post a Comment (0)
Previous Post Next Post