✍ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់មន្រ្តីរាជការ​ថ្មី ១៥រូប នៅក្រុមប្រឹក្សាអ្នកច្បាប់ ថ្ងៃព័ធិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់មន្រ្តីរាជការ​ថ្មី ១៥រូប នៅក្រុមប្រឹក្សាអ្នកច្បាប់ ថ្ងៃព័ធិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥

 ✍ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់មន្រ្តីរាជការ​ថ្មី ១៥រូប នៅក្រុមប្រឹក្សាអ្នកច្បាប់

ថ្ងៃព័ធិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥

✍ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារ​ដល់មន្រ្តីរាជការ​ថ្មីចំនួន ១៥រូប ដែលទើប​ប្រឡងជាប់ក្របខ័ណ្ឌ និងចូលបំពេញការងារ​នៅក្នុងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ​ថ្មីទាំង១៥រូប ដែលបានឈានដល់ជោគជ័យតាមរយៈការប្រឡងប្រជែងដ៏យុត្តិធម៌ និងបានជ្រើសរើសមកបម្រើការងារនៅក្នុងវិស័យច្បាប់សាធារណៈ។

✍ឯកឧត្តម បានលើកទឹកចិត្តឱ្យមន្រ្តីរាជការ​ថ្មីៗ បន្តខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប់ជាអនិច្ចា កាន់តែរឹងមាំ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល ក្រមសីលធម៌ និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាំឱ្យការបម្រើសាធារណៈកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការអភិវឌ្ឍឯកសារច្បាប់ជាតិ។

រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ។















Post a Comment (0)
Previous Post Next Post