✍នៅលើបណ្ដាញសង្គម
ការប្រើប្រាស់ភាសាជេប្រមាថ កំពុងក្លាយជាបញ្ហាសង្គមមួយដែលប៉ះពាល់ដល់កិត្តិយស និងតម្លៃជាតិខ្មែរ។ ប្រជាពលរដ្ឋជាច្រើន បានបង្ហាញមតិថា មិនគាំទ្រនិងមិនទទួលយកសកម្មភាពប្រើភាសាមិនសមរម្យទាំងអស់ឡើយ ដោយឮថា វាអាចបង្កការរើសអើង បង្កអវិជ្ជមាន និងប៉ះពាល់ដល់សុចរិតធម៌សង្គម។✍ជាមួយគ្នានេះ ប្រជាជនក៏បានអំពាវនាវឲ្យសង្គម មិនប្រញាប់វិនិច្ឆ័យទោសបុគ្គលណាម្នាក់ដោយផ្អែកត្រឹមបទសម្ដី ឬអារម្មណ៍ទោល តែត្រូវពិចារណាឲ្យបានច្បាស់លាស់ពី ចេតនា គោលបំណង និងបរិបទពាក់ព័ន្ធ ដើម្បីធានាថា ការវិនិច្ឆ័យមានតុល្យភាព និងយុត្តិធម៌។
ប្រជាពលរដ្ឋបានបន្ថែមថា ការថ្កោលទោសគួរត្រូវចំទៅលើ សកម្មភាពប្រើភាសាជេប្រមាថ មិនមែនជា
ញត្តិការពារឬគាំទ្របុគ្គលដែលធ្វើខុស ទេ។
សង្គមគួរលើកស្ទួយទំនៀមទម្លាប់វប្បធម៌ការគោរពគ្នាទៅវិញទៅមក កសាងកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរខ្មែរ។
អង្គភាពសាធារណៈ និងអ្នកផ្តល់មតិនៅបណ្តាញសង្គម ត្រូវបានអំពាវនាវឲ្យចូលរួមច្នៃប្រឌិតវប្បធម៌អភិវឌ្ឍន៍សង្គមវិជ្ជមាន តាមរយៈការប្រើប្រាស់ភាសាអប់រំ និងការបង្ហាញមតិយោបល់ក្នុងបែបគោរព ទោះបីមានភាពខុសគ្នានៃទស្សនវិស័យក៏ដោយ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍





