✍សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយមន្ត្រី និងសមាជិកគណបក្ស CPP សង្កាត់ចំនួន៤ ក្នុងរាជធានីភ្នំពេញ
នៅរសៀលថ្ងៃចន្ទ ១២ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានមានព្រឹត្តិការណ៍សំណេះសំណាលដ៏កក់ក្តៅមួយ នៅបន្ទប់ប្រជុំ (៧មករា) នៃវិមាន ៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា (CPP)។✍ក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យទទួលជួបសំណេះសំណាលជាមួយមន្ត្រី សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២០០នាក់ មកពី៖
១. សង្កាត់អូរឬស្សីទី៣
២. សង្កាត់មនោរម្យ ខណ្ឌ៧មករា
៣. សង្កាត់ផ្សារថ្មីទី១
៤. សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ
ពេលជួបសំណេះសំណាល ក្នុងបរិយាកាសរីករាយ កក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយស្មារតីមិត្តភាព និងភាពសាមគ្គី។ កិច្ចជួបនេះមានគោលបំណងបង្កើនការទំនាក់ទំនង ធ្វើបទបង្ហាញនយោបាយ និងរួមគ្នាពិភាក្សាបទដ្ឋានការងារផ្សេងៗក្នុងការផ្ដល់សេវាប្រកបដោយផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកទឹកចិត្តដល់មន្ត្រី និងសមាជិកគណបក្សទាំងអស់ឱ្យបន្តដើរតាមបែបបទនយោបាយប្រកបដោយទំនួលខុសត្រូវ រួមចំណែកពង្រឹងឯកភាព សាមគ្គី និងគាំទ្រពលកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំវាងឆ្លាត និងជោគជ័យរបស់មេដឹកនាំជាតិ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។




















