✍ព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឯកឧត្តមបណ្ឌិត ស្បោង សារ៉ាត ប្រធាន
ក្រុមប្រឹក្សាខេត្តព្រៃវែង។
✍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានប្រារព្ធនៅទីស្នាក់ការក្រុមប្រឹក្សាខេត្ត។ក្នុងឱកាសនោះ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ បន្តប្រតិបត្តិការ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍ខេត្តឲ្យទាន់សម័យ មានប្រសិទ្ធភាព និងឆ្លើយតបតាមតំរូវការរបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម នៅក្នុងខេត្តព្រៃវែងឲ្យកាន់តែរីកចម្រើន។
កិច្ចប្រជុំសាមញ្ញលើកទី១៨ នេះ ក៏ជាវេទិកាសំខាន់មួយ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្តពិភាក្សា ផ្លាស់ប្តូរមតិ និងពិនិត្យលើសេចក្ដីរាយការណ៍សកម្មភាពនានា របស់គណៈកម្មការងារ និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឲ្យការងាររបស់ក្រុមប្រឹក្សាខេត្តអនុវត្តបានល្អប្រសើរឡើងទៀត។
✍រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ
សមាជិកក្រុមការងារចល័ត នៃក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តព្រៃវែង។













