✍ការដឹងគុណដ៏ធំធេងចំពោះវីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហាន ប្រជាពលរដ្ឋខ្មែរទូទាំងនគរ
✍សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះវីរៈកងទ័ពខ្មែរដែលមានភាពអង់អាចក្លាហាន បានលះបង់កម្លាំងកាយចិត្ត និងសូម្បីតែបូជាឈាមស្រស់ សាច់ស្រស់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងសុខសាន្តរបស់ប្រទេសជាតិទាំងមូល។
✍ការលះបង់ដ៏វិសាលនេះ គឺជាសញ្ញាបង្ហាញពីស្មារតីស្នេហាជាតិ ការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តមិនរួញរាចំពោះភារកិច្ចដ៏ថ្លៃថ្នូរនៃការការពារជាតិ។ វីរៈភាពរបស់កងទ័ពខ្មែរ មិនត្រឹមតែជាគ្រឿងអលង្ការនៃកិត្តិយសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចិត្តដ៏មហិមា សម្រាប់ប្រជាពលរដ្ឋជំនាន់បច្ចុប្បន្ន និងអនាគត។
✍ក្នុងឱកាសដ៏មានន័យនេះ ប្រជាពលរដ្ឋសូមចូលរួមគាំទ្រ និងផ្ញើកម្លាំងចិត្តជូនដល់វីរៈកងទ័ពខ្មែរទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ដើម្បីឲ្យកម្ពុជា បន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍



