✍ប្រជាជនកម្ពុជា
ប្រជាជនកម្ពុជា មានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍជាតិ។ ក្នុងស្ថានការណ៍បច្ចុប្បន្ន ការរួមចំណែករបស់ប្រជាពលរដ្ឋត្រូវបានគេមើលឃើញថាចាំបាច់ជាពិសេស តាមរយៈបីចំណុចសំខាន់ៗ។✅ទី១ ប្រជាជនត្រូវចូលរួមសាមគ្គីភាពទាំងស្មារតី និងធនធាន ជាមួយវីរៈកងទ័ព និងរាជរដ្ឋាភិបាល ដើម្បីគាំទ្រកិច្ចការការពារជាតិ និងរក្សាសន្តិភាពជូនប្រទេសជាតិ។
✅ទី២ ប្រជាជនគ្រប់រូបគួរចូលរួមផ្សព្វផ្សាយស្មារតីសាមគ្គីភាព រវាងប្រជាជន កងទ័ព និងរាជរដ្ឋាភិបាល ដើម្បីបង្កើនការយោគយល់ ការជឿជាក់ និងភាពរួបរួមជាខ្សែសង្វាក់មួយ។
✅ទី៣ ការចូលរួមផ្សព្វផ្សាយ និងគាំទ្រផលិតផលជាតិ គឺជាចំណុចសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ លើកស្ទួយការងាររបស់ប្រជាជន និងបង្កើនឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។
✅ការអនុវត្តបីចំណុចនេះ ជាអត្តសញ្ញាណនៃសាមគ្គីភាពជាតិ និងជាកម្លាំងរួមដ៏រឹងមាំ ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើនយ៉ាងចីរភាព។
✍បណ្ឌិត មាស ច័ន្ទរិទ្ធ

