✅សន្តិភាពប៉ុស្តិ៍ រំលឹកខួបគម្រប់ ៧ ឆ្នាំ
បន្តតួនាទីជាស្ពានមេត្រីភាព និងការអភិវឌ្ឍក្នុងឱកាសរំលឹកខួបគម្រប់ ៧ ឆ្នាំ (២០២០–២០២៦)
✅នៃថ្ងៃសម្ពោធស្លាក និងគេហទំព័រ សន្តិភាពប៉ុស្តិ៍ បានបង្ហាញយ៉ាងច្បាស់ពីតួនាទីសំខាន់ ក្នុងការធ្វើជា
ស្ពានមេត្រីភាព និងការផ្សារភ្ជាប់ចំណេះដឹង
ដល់ប្រជាជនកម្ពុជា
ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត
របស់ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ
ប្រធានប្រតិបត្តិ សន្តិភាពប៉ុស្តិ៍។
ចាប់តាំងពីការបង្កើតមក សន្តិភាពប៉ុស្តិ៍បានផ្តោតសកម្មភាពលើការស្រាវជ្រាវ ទស្សនវិទ្យាសាស្ត្រនយោបាយ និងការផ្សព្វផ្សាយចំណេះដឹង ដើម្បីលើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ សមស្របនឹងបរិបទសង្គមកម្ពុជា។
✅ជាមួយគ្នានេះ សន្តិភាពប៉ុស្តិ៍ក៏បានជំរុញទំនាក់ទំនងប្រជាជន តាមរយៈការផ្លាស់ប្តូររវាងអ្នកស្រាវជ្រាវ និស្សិត យុវជន និងអ្នកជំនាញវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនសង្ឃឹមរយៈពេលវែងសម្រាប់ប្រជាជន។
សរុបមក ខួបគម្រប់ ៧ ឆ្នាំ នៃសន្តិភាពប៉ុស្តិ៍ គឺជាសក្ខីភាពនៃមិត្តភាពជាក់ស្តែង និងជាចំណុចចាប់ផ្តើមថ្មី សម្រាប់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

