ការលូតលាស់មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីការខិតខំប្រឹងប្រែង និងការរៀនសូត្រយ៉ាងមិនឈប់ឈរ។
មនុស្សដែលចង់រីកចម្រើន ត្រូវចេះបើកចិត្តទូលាយ ទទួលយកបទពិសោធន៍ថ្មីៗ ហ៊ានសាកល្បង ហ៊ានកែប្រែកំហុស និងមិនភ័យខ្លាចការបរាជ័យ។
បើថ្ងៃនេះយើងឈប់រៀន ឈប់អភិវឌ្ឍខ្លួនឯង នោះមានន័យថា យើងកំពុងឈប់លូតលាស់។ ពិភពលោកបន្តផ្លាស់ប្តូរ ជំនាញ និងចំណេះដឹងក៏បន្តអភិវឌ្ឍ ដូច្នេះយើងត្រូវបន្តដំណើរទៅមុខជានិច្ច។
សូមចងចាំថា ការរៀនមិនមានព្រំដែនអាយុ មិនមានព្រំដែនពេលវេលា។
មនុស្សជោគជ័យ គឺជាមនុស្សដែលមិនឈប់ស្វែងរកចំណេះដឹង និងមិនឈប់កែលម្អខ្លួនឯង។
ដូច្នេះ សូមកុំឈប់ខិតខំ កុំឈប់រៀន កុំឈប់អភិវឌ្ឍខ្លួនឯង ព្រោះការលូតលាស់គឺជាដំណើរដែលបន្តរហូតដល់ថ្ងៃចុងក្រោយនៃជីវិត។
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ

