លិខិតថ្លែងអំណរគុណ ខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លិខិតថ្លែងអំណរគុណ ខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

 លិខិតថ្លែងអំណរគុណ

ខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់
តែងតាំងខ្ញុំបាទ ជាទីប្រឹក្សារបស់សម្តេច។
ការទទួលបាននូវទំនុកចិត្ត និងការតែងតាំងដ៏មានតម្លៃនេះ គឺជាកិត្តិយសដ៏ធំធេងបំផុត សម្រាប់ខ្ញុំបាទ និងជាកម្លាំងចិត្តដ៏មុតមាំ ក្នុងការបន្តបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យឆ្ងាយរបស់សម្តេច។
ខ្ញុំបាទ សូមប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងបំពេញភារកិច្ច និងទំនួលខុសត្រូវឱ្យបានល្អប្រសើរ ដោយស្មោះត្រង់ សុចរិត និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរីកចម្រើនរបស់គណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែរឹងមាំ និងជោគជ័យបន្តទៀត។
ជាថ្មីម្តងទៀត ខ្ញុំបាទ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមគោរព សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ទីប្រឹក្សាសម្តេច និងជាប្រធាន សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ។


Post a Comment (0)
Previous Post Next Post