លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដែកថែប ដែលមានភាពរឹងមាំ គួរឱ្យទុកចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ។
ក្នុងពិធីអបអរសាទរខួប៣០ឆ្នាំនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា លោកបានលើកឡើងថា ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ តាមផែនការ “ត្បូងពេជ្រ” ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។
លោកក៏បានសរសើរវិនិយោគិន និងសហគ្រាសចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈការបង្កើតការងារ ផ្ទេរចំណេះដឹង និងបង្កើនឱកាសសម្រាប់យុវជន។ ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវឱ្យពង្រីកការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានគុណភាពខ្ពស់ និងនិរន្តរភាព ដើម្បីរីកចម្រើនរួមគ្នានាពេលអនាគត។



