✍សកម្មភាពក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ នាំយកអំណោយជូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍សកម្មភាពក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ នាំយកអំណោយជូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ។

 ✍សកម្មភាពក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ នាំយកអំណោយជូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ។



✍​ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ បានចុះបេសកកម្មមនុស្សធម៌ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិជួរមុខ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

​ដឹកនាំក្នុងសកម្មភាពនេះ រួមមាន៖

១.​លោក ចៅ ប៊ុនឡេង អគ្គលេខាធិការរង សមាគមសប្បុរសធម៌

២.​លោក សួន វណ្ណា ជំនួយការសមាគម សប្បុរសធម៌

៣.​លោកស្រី ប៊ុត សុខា ជំនួយការសមាគមសប្បុរសធម៌

​សកម្មភាពនេះត្រូវបានរៀបចំឡើងដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយ។


✍លោកជំទាវ ឡេង ដាលី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សាវ៉ាត ។

​ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្រុមការងារបាននាំយកនូវគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន រួមជាមួយថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការស្នាក់នៅ និងលើកទឹកចិត្តដល់ស្មារតីលះបង់ខ្ពស់របស់កងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។

​សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីមនោសញ្ចេតនាជិតស្និទ្ធរវាងសមរភូមិក្រោយ និងសមរភូមិមុខ តាមរយៈការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។


✍របាយការណ៍ពី

បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។





Post a Comment (0)
Previous Post Next Post