✅ពិតណាស់ ការរស់នៅគឺបែបនេះឯង។ ក្នុងលោកនេះ គ្មាននរណាម្នាក់អាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានឡើយ ទោះជាយើងល្អឥតខ្ចោះយ៉ាងណាក៏ដោយ។
✅នេះគឺជាឃ្លាអប់រំខ្លីៗ ដើម្បីជួយរំងាប់ចិត្ត និងផ្ដល់កម្លាំងចិត្តដល់អ្នក៖
✍ តម្លៃពិតនៅលើខ្លួនយើង៖ (ធ្វើល្អដើម្បីសេចក្ដីសុខខ្លួនឯង កុំធ្វើល្អដើម្បីសុំការសរសើរពីអ្នកដទៃ។ បើគេមិនពេញចិត្ត វាជាបញ្ហារបស់គេ មិនមែនជាបញ្ហារបស់យើងទេ)។
✍ មាត់ចាបមាត់ព្រាប៖ (មាត់គឺជាមាត់របស់គេ តែជីវិតគឺជាជីវិតរបស់យើង។ បើគេទើសនឹងអំពើល្អរបស់យើង មានន័យថាបញ្ហានៅលើចិត្តរបស់គេដែលចង្អៀតចត់ប៉ុណ្ណោះ)។
✍ ផ្ដោតលើអ្វីដែលសំខាន់៖ (កុំចំណាយពេលពន្យល់មនុស្សដែលស្អប់យើង ព្រោះទោះជាការពិតយ៉ាងណា ក៏គេនៅតែរកចន្លោះដើម្បីទើសដែរ។ រក្សាចិត្តឱ្យស្ងប់ ហើយបន្តធ្វើរឿងដែលត្រឹមត្រូវទៅមុខទៀត)។
✍ សេចក្ដីសុខពិត៖ (អ្នកដែលស្រឡាញ់យើង គេនឹងឃើញតម្លៃ ទោះយើងធ្វើរឿងតូចតាច។ អ្នកដែលមិនពេញចិត្តយើង ទោះយើងលះបង់ជីវិត ក៏គេនៅតែរកកំហុសឃើញដែរ)។
👉 សូមចងចាំថា៖ សូម្បីតែព្រះពុទ្ធ
ក៏នៅមានមាគេនិន្ទាដែរ ចុះទម្រាំតែយើងជាមនុស្សធម្មតា? សំខាន់បំផុតគឺ (ដឹងខ្លួនឯងថាធ្វើអ្វី ហើយធ្វើវាឱ្យល្អបំផុត)។
✍សន្តិភាពប៉ុស្តិ៍
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ
✅Of course, life is like this. In this world, no one can please everyone, no matter how perfect we are.
✅Here are some short educational phrases to help calm your mind and give you strength:
✍ True value on ourselves: (Do good for your own well-being, don't do good to ask for praise from others. If they don't like it, it's their problem, not ours).
✍ The mouth of a dove: (The mouth is their mouth, but life is our life. If they criticize our good deeds, it means that the problem is only in their narrow mind).
✍ Focus on what is important: (Don't spend time explaining to people who hate us, because even if it's true, they will still find a way to criticize. Keep your mind calm and continue to do the right thing).
✍ True happiness: (Those who love us will see the value in even the smallest things we do. Those who don't like us, even if we give up our lives, they will still find faults).
👉 Remember: Even Buddha
had his critics, what about us ordinary people? The most important thing is (know yourself what to do and do it best).
✍Peace Post
President of the Charity Association
Dr. Meas Chanrith








