សន្តិភាពប៉ុស្តិ៍ព័ត៌មានជាតិ ខួបលើកទី៥៧ នៃទិវាបុណ្យឆ្លងការបកប្រែព្រះត្រៃបិដកជាភាសាខ្មែរ។ រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថ្ងៃនេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ដែលប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស រួមគ្នាប្រារព្ធ ខួបលើកទី៥៧ នៃទិវាបុណ្យឆ្លងការបកប្រែព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរបានចប់សព្វគ្រប់ (១ មេសា ១៩៦៩ - ១ មេសា ២០២៦)។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សន្តិភាពប៉ុស្តិ៍ព័ត៌មានជាតិ ខួបលើកទី៥៧ នៃទិវាបុណ្យឆ្លងការបកប្រែព្រះត្រៃបិដកជាភាសាខ្មែរ។ រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថ្ងៃនេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ដែលប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស រួមគ្នាប្រារព្ធ ខួបលើកទី៥៧ នៃទិវាបុណ្យឆ្លងការបកប្រែព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរបានចប់សព្វគ្រប់ (១ មេសា ១៩៦៩ - ១ មេសា ២០២៦)។

 សន្តិភាពប៉ុស្តិ៍ព័ត៌មានជាតិ

ខួបលើកទី៥៧ នៃទិវាបុណ្យឆ្លងការបកប្រែព្រះត្រៃបិដកជាភាសាខ្មែរ។
រាជធានីភ្នំពេញ
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ដែលប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស រួមគ្នាប្រារព្ធ ខួបលើកទី៥៧ នៃទិវាបុណ្យឆ្លងការបកប្រែព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរបានចប់សព្វគ្រប់
(១ មេសា ១៩៦៩ - ១ មេសា ២០២៦)


​ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការរំលឹកនូវសមិទ្ធផលដ៏អស្ចារ្យនៃមរតកអក្សរសាស្ត្រ និងជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមជំនុំព្រះត្រៃបិដក ដែលមានសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាព្រះប្រធាន រួមនឹងព្រះថេរានុត្ថេរៈ និងអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជាច្រើនរូបទៀត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រើប្រាស់ពេលវេលាអស់ជិត ៤០ឆ្នាំ ដើម្បីបកប្រែ និងចងក្រងនូវរតនសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជាតិមាតុភូមិ។
​ការសម្រេចបាននូវព្រះត្រៃបិដកភាគខ្មែរទាំង ១១០ភាគ គឺជាគ្រឹះដ៏រឹងមាំក្នុងការថែរក្សាការពារសាសនា និងវប្បធម៌ខ្មែរឱ្យនៅគង់វង្សស្ថិតស្ថេរចីរកាល។ យើងខ្ញុំទាំងអស់គ្នា សូមនមស្ការ និងឧទ្ទិសមហាឧត្តមកុសលជូនដល់បុព្វបុរស និងអ្នកប្រាជ្ញខ្មែរគ្រប់ព្រះអង្គ/រូប ដែលបានបន្សល់ទុកនូវពន្លឺធម៌សម្រាប់ជាផ្លូវដើរនៃសន្តិភាព និងបញ្ញាដល់កូនខ្មែរគ្រប់ជំនាន់។

ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។













Post a Comment (0)
Previous Post Next Post