សេចក្តីសង្ខេបព័ត៌មានសន្តិភាពប៉ុស្តិ៍៖
លទ្ធផលរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ភ្នំពេញ៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី (ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
របាយការណ៍ដែលផ្អែកលើការស្ទង់មតិមតិសាធារណៈ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានក្នុងឆ្នាំកន្លងទៅ រហូតដល់ដើមឆ្នាំ២០២៦ បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់លើទិដ្ឋភាពសំខាន់ៗចំនួន ៣៖
ស្ថានភាពសេរីភាពសារព័ត៌មាន៖ អ្នកចូលរួមការស្ទង់មតិចំនួន ៨០,៨% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ។
សេរីភាពក្នុងការបំពេញវិជ្ជាជីវៈ៖ កម្រិតនៃសេរីភាពក្នុងការប្រមូលប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ត្រូវបានវាយតម្លៃក្នុងកម្រិតខ្ពស់រហូតដល់ ៨៥,៨% ដោយអ្នកសារព័ត៌មានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការបំពេញការងារ។
សណ្តាប់ធ្នាប់សារព័ត៌មាន៖ ចំពោះការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យនេះវិញ មានអ្នកឆ្លើយសំណួរចំនួន ៧៥,២៦% បានវាយតម្លៃថា មានលក្ខណៈល្អប្រសើរ។
លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើន និងបរិយាកាសការងារដ៏មានប្រសិទ្ធភាពសម្រាប់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ដើម្បីធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ។
រៀបរៀងដោយអត្តបទ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ





