សកម្មភាពសប្បុរសធម៌៖ ការចែករំលែកក្តីស្រឡាញ់ជូនគ្រួសារខ្វះខាត នៅខេត្តតាកែវ ​តាកែវ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនគ្រួសារ លោកស្រី សុខ ទី ដែលមានជីវភាពខ្វះខាត និងត្រូវមើលថែឪពុកម្តាយជរា រស់នៅភូមិអង្គស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សកម្មភាពសប្បុរសធម៌៖ ការចែករំលែកក្តីស្រឡាញ់ជូនគ្រួសារខ្វះខាត នៅខេត្តតាកែវ ​តាកែវ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនគ្រួសារ លោកស្រី សុខ ទី ដែលមានជីវភាពខ្វះខាត និងត្រូវមើលថែឪពុកម្តាយជរា រស់នៅភូមិអង្គស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។

 សកម្មភាពសប្បុរសធម៌៖ ការចែករំលែកក្តីស្រឡាញ់ជូនគ្រួសារខ្វះខាត នៅខេត្តតាកែវ

តាកែវ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនគ្រួសារ លោកស្រី សុខ ទី ដែលមានជីវភាពខ្វះខាត និងត្រូវមើលថែឪពុកម្តាយជរា រស់នៅភូមិអង្គស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។


​សកម្មភាពដ៏ថ្លៃថ្លានេះ ដឹកនាំដោយ លោកបណ្ឌិត អ៊ុន សុខា អនុប្រធានទី១ ព្រមទាំងមានការចូលរួមឧបត្ថម្ភពីសប្បុរសជននានា រួមមាន៖
លោកបណ្ឌិត អ៊ុន សុខា និងភរិយា៖ អង្ករ ៥០គីឡូក្រាម, មី ១កេះ, ស្ករស ២គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកា ៥ម៉ឺនរៀល។
លោកស្រី ឃឹម សុខលី៖ ស័ង្កសី ៥សន្លឹក, ដេកគោលកន្លះគីឡូក្រាម និងប៊ីចេង ១កញ្ចប់។
លោកស្រី ឃឹម ណាវី៖ មីខ្លាឃ្មុំ ១កេះ, សាប៊ូលាងចាន ១ដបធំ និងថវិកា ៣ម៉ឺនរៀល។
លោកស្រី សុខ ឃីម៖ អង្ករ ៥គីឡូក្រាម និងទឹកត្រី ១យួរ។
លោកស្រី ណេត៖ ត្រីខ ១យួរ និងសាប៊ូដុសខ្លួន ១ដប។
លោក ភា៖ អង្ករ ៥គីឡូក្រាម។
​អំណោយទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខលំបាក និងជួយជ្រោមជ្រែងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារលោកស្រី សុខ ទី ឱ្យមានភាពប្រសើរឡើងមួយកម្រិត។ ក្រុមការងារសមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ៕

របាយការណ៍ពី
លោក បណ្ឌិត អ៊ុន សុខា អនុប្រធានទី១ សមាគមសប្បុរសធម៌។










Post a Comment (0)
Previous Post Next Post