សន្តិភាពប៉ុស្តិ៍ព័ត៌មានជាតិ
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានសមាគមជប៉ុន-កម្ពុជា (JCA)ទីស្តីការក្រសួងមហាផ្ទៃ៖។
នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក TAKAHASHI FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែស្អិតរមួត បន្តជំរុញទំនាក់ទំនងលើវិស័យនានា ក៏ដូចជាការងារសង្គម និងសេដ្ឋកិច្ច ដែលជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងសមាគមជប៉ុន-កម្ពុជា៕
សន្តិភាពប៉ុស្តិ៍ព័ត៌មានជាតិ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។