ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី៖សម្តេចធិបតី លើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបពង្រឹងសមត្ថភាពតាមរយៈការរៀនសូត្រ និងការជំរុញខ្លួនឯង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើតម្លៃនៃការអភិវឌ្ឍខ្លួនជាប្រចាំ ដោយបានដាស់តឿនដល់សាធារណជន ជាពិសេសស្រទាប់យុវជនថា (កុំភ្លេចរៀនពីខ្លួនឯង)។
ក្នុងខ្លឹមសារនៃប្រសាសន៍នោះ សម្តេចធិបតីបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនទៅមុខ គឺអាស្រ័យទៅលើការតាំងចិត្ត និងការជំរុញពីខាងក្នុងនៃបុគ្គលម្នាក់ៗជាចម្បង។ សម្តេចបានរំលឹកថា៖
*(ជំរុញខ្លួនឯង គ្មានអ្នកណាជំរុញយើងទេ...)
* ប្រសាសន៍នេះ គឺជាការផ្តល់នូវពុទ្ធិ និងស្មារតីម្ចាស់ការលើខ្លួនឯង ក្នុងគោលបំណងលើកកម្ពស់ធនធានមនុស្សឱ្យកាន់តែមានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរឹងមាំ ប្រកបដោយចំណេះដឹង និងវិន័យខ្ពស់។
✍រៀបរៀងអត្ថបទដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។









