ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
គុណធម៌នៃ(ចិត្តធម៌)ជាមូលដ្ឋានគ្រឹះនៃមេដឹកនាំដ៏ឆ្នើម
ភាពជោគជ័យដ៏ពិតប្រាកដនៃភាពជាអ្នកដឹកនាំ មិនមែនស្ថិតនៅលើអំណាចនោះទេ ប៉ុន្តែគឺស្ថិតនៅលើ (ចិត្តធម៌) ដែលជាបង្អែកស្មារតីដ៏រឹងមាំ តាមរយៈសសរស្តម្ភទាំង ៤ យ៉ាងគឺ៖។
១.មេត្តាធម៌៖ គឺជាការយកសុខទុក្ខរបស់ប្រជាជន និងសហគមន៍ជាធំ ហ៊ានលះបង់ផលប្រយោជន៍ និងក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុរួម និងការរីកចម្រើនរបស់អ្នកដទៃ។
២.សច្ចធម៌៖ គឺជាការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជានិច្ចចំពោះបងប្អូន រួមការងារ និងការរក្សាពាក្យសច្ចាប្រកបដោយការទទួលខុសត្រូវ និងក្តីគោរពខ្ពស់បំផុត។
៣.ការឱ្យតម្លៃ៖ គឺជាការចេះបន្ទាបខ្លួន បើកចិត្តឱ្យទូលាយ និងផ្តល់តម្លៃដោយស្មោះដល់អ្នកមានសមត្ថភាព ដោយឈរលើស្មារតីអត់ធ្មត់ យោគយល់ និងសេចក្តីស្រឡាញ់។
៤.សុភាពរាបសា៖ គឺជាមន្តស្នេហ៍ដ៏មានឥទ្ធិពលបំផុតក្នុងការទាក់ទាញ និងអង្រួនបេះដូងមហាជន ឱ្យមកចូលរួមគាំទ្រ និងសហការដោយក្តីស្ម័គ្រចិត្ត និងក្តីជ្រះថ្លា។
✍ សារអប់រំ៖ មេដឹកនាំដែលឈ្នះចិត្តមនុស្ស គឺជារូបវន្តបុគ្គលដែលដឹកនាំដោយប្រើ (បេះដូងប្រកបដោយគុណធម៌) និង (សកម្មភាពប្រកបដោយតម្លាភាព)។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។





