ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖
រដ្ឋបាលខេត្តព្រៃវែង រៀបចំព្រះរាជពិធីចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រ កម្ពុជា(ខេត្តព្រៃវែង)៖ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត និងបានថ្វាយព្រះសព្ទសាធុការពរជ័យ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕
✍រៀបរៀងអត្ថបទដោយ
ក្រុមការងារចល័តគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែងព្រៃវែង និងជាប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មស ច័ន្ទរិទ្ធ។