✍ព័ត៌មានអប់រំសង្ខេបសន្តិភាពប៉ុស្តិ៍
បងប្អូនយើងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសុវត្ថិភាពនិងស្ថិរភាពសង្គមរបស់យើង។✍ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខដែលបំផ្លាញទំនុកចិត្ត បង្កភាពវឹកវរ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ក៏ដូចជាសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាកូនខ្មែរ ពួកយើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនិយាយថា «ទេ» ចំពោះព័ត៌មានក្លែងក្លាយ តាមរយៈការអនុវត្តវិធានការសាមញ្ញតែមានប្រសិទ្ធភាពដូចខាងក្រោម៖
✍ គិតមុនជឿ៖ កុំអាលវាយតម្លៃ ឬជឿជាក់ភ្លាមៗទៅលើចំណងជើងដែលទាក់ទាញ ឬខ្លឹមសារដែលបង្កការភ័យខ្លាច។
✍ ផ្ទៀងផ្ទាត់ប្រភព៖ ពិនិត្យមើលថាតើព័ត៌មាននោះចេញពីប្រភពផ្លូវការ ស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ឬសមត្ថកិច្ចពាក់ព័ន្ធដែរឬទេ។
✍ កុំចែករំលែកបន្ត៖ បញ្ឈប់ការ រាល់ព័ត៌មានទាំងឡាយណាដែលមិនទាន់មានការបញ្ជាក់ការពិតច្បាស់លាស់។
✍ការចូលរួមរបស់បងប្អូនជនរួមជាតិម្នាក់ៗ គឺជាខែលការពារដ៏រឹងមាំក្នុងការកម្ចាត់ព័ត៌មានក្លែងក្លាយ និងលើកកម្ពស់សីលធម៌នៃការប្រើប្រាស់បណ្តាញសង្គម!
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។








