ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
🌦ពពក⛈កើតទៅជាទឹកភ្លៀង បានបង្រៀនយើងថា៖ការលះបង់ និងការរំសាយរឿងរ៉ាវដែលផ្ទុកណែនក្នុងចិត្ត គឺដើម្បីបង្កើតជាការចាប់ផ្តើមថ្មីដ៏ត្រកាល។ នៅពេលដែលពពកផ្ទុកទម្ងន់ទឹកជិតពេញប្រៀប រហូតដល់មិនអាចទ្រាំទ្របានទៀត វាជ្រើសរើសទម្លាក់ខ្លួនជាតំណក់ទឹកភ្លៀង ដើម្បីផ្តល់ភាពត្រជាក់ត្រជុំ និងបំពេញជីវិតដល់ផែនដីឡើងវិញ។
✍អំពីធម្មជាតិទាំង ៤ យ៉ាង៖
១.ដើមឈើ (ការអត់ធ្មត់)៖ ការរីកចម្រើន និងភាពជោគជ័យដ៏រឹងមាំ មិនមែនកើតឡើងក្នុងរយៈពេលមួយយប់នោះទេ គឺវាទាមទារពេលវេលា ភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ខ្ពស់។
២. រដូវផ្ការីក (ភាពមិនស្ថិតស្ថេរ)៖ ភាពស្រស់ស្អាត សេចក្តីសុខ និងលាភយស មិនមែននៅស្ថិតស្ថេររហូតនោះឡើយ។ ចូររៀនរស់នៅ និងរីករាយនឹងខណៈពេលបច្ចុប្បន្នដោយមិនប្រមាថ។
៣. សមុទ្រ (ភាពបត់បែន និងទន់ភ្លន់)៖ ក្នុងនាមជាមនុស្ស យើងត្រូវចេះបត់បែនទៅតាមកាលៈទេសៈ។ យើងអាចមានចិត្តមេត្តា ទន់ភ្លន់ ប៉ុន្តែត្រូវមានគោលជំហររឹងមាំ និងមានអំណាចអត្តសញ្ញាណផ្ទាល់ខ្លួន។
៤.ពពកនិងភ្លៀង (ការលះបង់ និងការរំសាយ)៖ ការចេះលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬការចេះរំសាយទុក្ខសោកដែលផ្ទុកក្នុងចិត្ត ចេញមកខាងក្រៅ មិនមែនជាការទន់ខ្សោយទេ តែវាជាការបង្កើតតម្លៃ និងការចាប់ផ្តើមដ៏ស្រស់បំព្រងសម្រាប់ថ្ងៃស្អែក។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។








