✍ការពន្យល់អំពីអត្ថន័យនៃ «សុភាវធម៌» និងទំនាក់ទំនងជាមួយធម៌ទាំងបីពាក្យ «សុភាវធម៌» គឺជារួមបញ្ចូលគ្នានូវគោលការណ៍គ្រឹះនៃសេចក្ដីល្អ ការប្រព្រឹត្តប្រកបដោយភាពត្រឹមត្រូវ សុចរិតភាព និងគុណតម្លៃខ្ពស់ក្នុងសង្គម។ ធម៌ទាំង ៣ ខាងលើនេះ គឺជាមែកធាង ឬកម្រិតនៃការប្រតិបត្តិដ៏សំខាន់ៗដែលរៀបចំមនុស្សឱ្យក្លាយជាបុគ្គលគំរូ៖។
គឺជាការប្រព្រឹត្តប្រតិបត្តិ
ការនិយាយស្តី និងឥរិយាបថខាងក្រៅដែលបង្ហាញចេញមកនូវភាពថ្លៃថ្នូរ ភាពទន់ភ្លន់ ការចេះគោរពវប្បធម៌ និងរបៀបរៀបរយក្នុងសង្គម។
*ការប្រតិបត្តិ៖
*ការចេះសំពះ គោរពចាស់ទុំ និងអ្នកមានគុណ។
*ការនិយាយស្តីមានសំដីពិរោះ ចេះស្តាប់អ្នកដទៃ និងមានកល្យាណមិត្តភាព។
*ការស្លៀកពាក់សមរម្យ និងការរក្សារបៀបរៀបរយក្នុងទីសាធារណៈ។
២.សីលធម៌៖
គឺជាច្បាប់ទម្លាប់ ឬកាតព្វកិច្ចខាងក្នុងចិត្តដែលទប់ស្កាត់មនុស្សមិនឱ្យប្រព្រឹត្តអំពើអាក្រក់ មិនឱ្យបំពានលើសិទ្ធិ អាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។ វាជាមូលដ្ឋានគ្រឹះនៃការរស់នៅជាមួយគ្នាដោយសន្តិសុខ និងសន្តិភាព។
*ការប្រតិបត្តិ៖
*ការមិនបំពាន ការមិនលួចប្លន់ ការមិនកុហកបោកប្រាស់ និងការមិនសេពគ្រឿងស្រវឹងហួសហេតុរហូតបាត់បង់ម្ចាស់ការ។
*ការរក្សាភាពស្មោះត្រង់ក្នុងមុខរបរ និងការគោរពច្បាប់ទម្លាប់របស់រដ្ឋ ឬអង្គភាព។
3.គុណធម៌៖
គឺជាគុណតម្លៃខ្ពស់បំផុតដែលស្ថិតក្នុងស្មារតី និងទឹកចិត្តរបស់មនុស្ស គឺការមានសេចក្ដីស្រឡាញ់ មេត្តា ករុណា ការចេះជួយយកអាសាគេដោយមិនរំពឹងការតបស្នប់ និងការលះបង់ដើម្បីផលប្រយោជន៍រួម។
*ការប្រតិបត្តិ៖
*ការធ្វើអប្បទាន ឬការបរិច្ចាគទានដើម្បីជួយអ្នកខ្វះខាត និងជនងាយរងគ្រោះ។
*ការមានចិត្តទូលាយ អត់ឱន និងការតម្កល់ផលប្រយោជន៍សង្គមជាតិជាធំ។
👉*សុជីវធម៌ គឺជាសសរស្ដម្ភផ្នែក កាយវិការ និងវាចា (ការបង្ហាញខាងក្រៅ)។
👉*សីលធម៌ គឺជាស្មារតី ទប់ស្កាត់អំពើអាក្រក់ និងរក្សាចិត្តឱ្យស្ថិតក្នុងរបៀបរៀបរយ។
👉*គុណធម៌ គឺជាកម្រិត ទឹកចិត្តប្រកបដោយសេចក្ដីស្រឡាញ់ និងការលះបង់ ដើម្បីឧត្តមប្រយោជន៍សង្គម។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។






