✍កិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ប្រធានអង្គប្រជុំ សម្ដេចបវរ ធិបតី ហ៊ុន ម៉ាណែត៖ស្ថិតនៅ វិមាន ៧ មករា៖។
នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
✍ចំណុចសំខាន់ៗនៃកិច្ចប្រជុំ
*ការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់យុវជនបក្ស៖ សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ព្រមទាំងស្នាដៃការងារដែលក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់សម្រេចបានកន្លងមក ក្នុងការចូលរួមចំណែកពង្រឹងកម្លាំងស្នូលរបស់គណបក្ស។
*ការពង្រឹងកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង៖ ជំរុញឱ្យយុវជនគណបក្សបន្តរក្សា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញភារកិច្ចនយោបាយ និងសង្គម។
*ការលើកកម្ពស់តួនាទីយុវជនក្នុងសម័យឌីជីថល៖ ផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជន ព្រមទាំងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ដើម្បីផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានផ្សេងៗ ។
*ការបន្តចុះមូលដ្ឋាន និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ៖ ជំរុញឱ្យយុវជនបក្សបន្តយកចិត្តទុកដាក់ខ្ពស់លើការចុះជួយមូលដ្ឋាន ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍។
*លើកទិសដៅការងារបន្ត៖ ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីត្រៀមខ្លួនបំពេញភារកិច្ចថ្មីៗបន្ថែមទៀត ស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ និងតម្រូវការនៃការទាក់ទាញយុវជនជំនាន់ក្រោយឱ្យចូលរួមគាំទ្របុព្វហេតុគណបក្ស។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។















