🇰🇭 AOT-KH ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ក្នុងបេសកកម្មនេះ ក្រុម AOT-KH បានចុះត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃ នៅទីតាំងចំនួន ៥ ក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានទូកុងតឺន័រសរុប ៦២។ តាមសេចក្តីរាយការណ៍ដែលបានផ្សព្វផ្សាយ ការដាក់ពង្រាយនេះបានធ្វើឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣,៩៥១នាក់ ស្មើនឹង ១,០៤៥គ្រួសារ ក្នុងនោះមានកុមារ ១,១៥៥នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនបាននៅឡើយ។
ការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់នៅទីតាំងជាក់ស្តែងរបស់ AOT-KH គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ តម្លាភាព ការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្ត ព្រមទាំងជំរុញឱ្យមានដំណោះស្រាយសន្តិភាព ដើម្បីឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងមានកិត្តិយស។
🙏 សូមឱ្យសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ បន្តមាននៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីផលប្រយោជន៍ប្រជាជន និងសន្តិភាពយូរអង្វែង។
✍រៀបរៀងដោយ
ប្រធានសមាគមសប្បុរសធម៌
#កម្ពុជា #បន្ទាយមានជ័យ #AOTKH #ASEANObserverTeam #ព្រំដែនកម្ពុជា_ថៃ #សន្តិភាព #ស្ថិរភាព #ប្រជាពលរដ្ឋកម្ពុជា
#គេហទំព័រសន្តិភាពប៉ុស្តិ៍

















