✍សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៦

 ✍សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៦



ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៦ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល គ្រូឧទ្ទេស សិក្ខាកាម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំ គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស សិក្ខាកាម និងមន្ត្រីបុគ្គលិកទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវគ្គអប់រំនយោបាយនេះសម្រេចបានលទ្ធផលគួរជាទីគាប់ចិត្ត និងជាសមិទ្ធផលថ្មីមួយទៀតក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្ស។
សម្តេចបានគូសបញ្ជាក់ថា ចំណេះដឹងដែលទទួលបានពីវគ្គសិក្សា គឺជាកញ្ចក់ឆ្លុះបញ្ចាំងការងារកន្លងមក និងជាប្រទីបបំភ្លឺផ្លូវ ឬជាត្រីវិស័យ សម្រាប់អនុវត្តការងារឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង កម្មវិធីនយោបាយ គោលការណ៍ សេចក្តីសម្រេចរបស់គណបក្ស និងច្បាប់របស់រដ្ឋ។
សម្តេចក៏បានលើកឡើងពីកត្តាសំខាន់ៗដែលធ្វើឱ្យវគ្គសិក្សាទទួលបានលទ្ធផលល្អ ក្នុងនោះមានការដឹកនាំ ការយកចិត្តទុកដាក់លើការអប់រំនយោបាយ ការខិតខំរបស់គ្រូឧទ្ទេស ការគោរពវិន័យ និងការរៀនសូត្ររបស់សិក្ខាកាម ព្រមទាំងការខិតខំរបស់គណៈឃោសនាអប់រំ និងមន្ត្រីបុគ្គលិកពាក់ព័ន្ធ។
ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញជំនឿថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គសិក្សា ទៅអនុវត្តក្នុងការងារជាក់ស្តែង បន្តហាត់ពត់លត់ដំខ្លួន កសាងសមត្ថភាព និងគុណធម៌ ដើម្បីក្លាយជាមន្ត្រីល្អ និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលនាពេលអនាគត។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

#វគ្គអប់រំនយោបាយ #សាយឈុំ #គណបក្សប្រជាជនកម្ពុជា #អប់រំនយោបាយ #កសាងធនធានមនុស្ស #មន្ត្រីបន្តវេន #គេហទំព័រសន្តិភាពប៉ុស្តិ៍។














Post a Comment (0)
Previous Post Next Post