✍ឯកឧត្តមបណ្ឌិត ហ៊ុន សុខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភឺន ផល្លា ដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនវរកងទ័ពជួរមុខ ព្រមទាំងសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅទិសមុខប្រាសាទព្រះវិហារ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ក៏បានសន្យាថា នឹងបន្តផ្គត់ផ្គង់បន្លែស្រស់ជាប្រចាំដល់អង្គភាព ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់កងទ័ពជួរមុខឱ្យកាន់តែប្រសើរឡើង។
កម្មវិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចទិសទី១ ទល់មុខប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយត្រូវបានប្រគល់ជូនតាមរយៈ ឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងកងកម្លាំងការពារជាតិ។
🙏 សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់ចំពោះកងកម្លាំងការពារជាតិ ដែលកំពុងឈរជើងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីការពារសន្តិភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា។
#កងទ័ពកម្ពុជា #ព្រះវិហារ #សាមគ្គីភាព #គាំទ្រកងទ័ព
#កម្ពុជា #គេហទំព័រសន្តិភាពប៉ុស្តិ៍។




















