✍ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅរដ្ឋបាលឃុំសន្លុង ប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលឃុំសន្លុង បានរៀបចំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សម្រាប់គម្រោងសាងសង់ ផ្លូវបេតុងមួយខ្សែ ប្រវែង ៤២៣ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ១.៥០តឹក នៅក្នុងឃុំសន្លុង ដោយមានរយៈពេលអនុវត្តគម្រោងតាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យា។គម្រោងនេះមានតម្លៃប៉ាន់ស្មានសរុប ២៩៩.៦៩៨.០៤៧ រៀល។ ក្នុងដំណើរការដេញថ្លៃ មានក្រុមហ៊ុនចំនួន ១០ក្រុមហ៊ុន បានដាក់សំណើដេញថ្លៃក្នុងប្រអប់ទទួលសំណើតាមនីតិវិធី។
តាមការសង្កេតរបស់ សារព័ត៌មានសន្តិភាពប៉ុស្តិ៍ ដំណើរការបើកសំណើដេញថ្លៃបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ ដោយផ្តោតលើគោលការណ៍ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងមិនឃើញមានការគប់គិតដាក់គ្នា។
ជាលទ្ធផល ក្រុមហ៊ុន ឆោម ហួត ទទួលបានលទ្ធផលឈ្នះការដេញថ្លៃ ក្នុងតម្លៃ ១០៧.០០០.០០០ រៀល។
ការអនុវត្តគម្រោងសាធារណៈដោយមានតម្លាភាព និងការប្រកួតប្រជែងត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការធានាឱ្យថវិកាមូលនិធិឃុំ សង្កាត់ ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ។
👉 តោះ! ទស្សនាទិដ្ឋភាពទាំងស្រុងនៃការបើកសំណើដេញថ្លៃ
នៅរដ្ឋបាលឃុំសន្លុង ជាមួយ សារព័ត៌មានសន្តិភាពប៉ុស្តិ៍ ទាំងអស់គ្នា។
#រដ្ឋបាលឃុំសន្លុង #មូលនិធិឃុំសង្កាត់ #ការដេញថ្លៃ #តម្លាភាព #សារព័ត៌មានសន្តិភាពប៉ុស្តិ៍ #អភិវឌ្ឍមូលដ្ឋាន






