🇰🇭 នរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ?
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

🇰🇭 នរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ?

 🇰🇭 នរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ?



ភ្នំពេញ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
✍ក្នុងបរិបទដែលព័ត៌មាន និងមាតិកាឌីជីថលកំពុងរីកសាយភាយយ៉ាងឆាប់រហ័ស សំណួរដ៏សំខាន់មួយបានលើកឡើងថា៖ តើនរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ?
សំណួរនេះនឹងក្លាយជាប្រធានបទសំខាន់នៃវេទិកាតុមូលស្តីពី «ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ?» ដែលរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា និង ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា
វេទិកានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកផ្តួចផ្តើមវេទិកា បានលើកឡើងថា ការពិភាក្សាអំពីការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ មានសារៈសំខាន់កាន់តែខ្លាំង ខណៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលយ៉ាងទូលំទូលាយលើការប្រើប្រាស់ភាសារបស់សាធារណជន។
ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗទាក់ទងនឹង អក្ខរាវិរុទ្ធ វេយ្យាករណ៍ ការប្រើពាក្យ និងការបង្កើតពាក្យថ្មីៗ
វេទិកានឹងផ្តល់ឱកាសដល់អ្នកជំនាញភាសាខ្មែរ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមពិភាក្សាអំពីបញ្ហាប្រឈមនានា និងស្វែងរកវិធីធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរមានភាពត្រឹមត្រូវ ស្របតាមស្តង់ដារ ព្រមទាំងអាចបន្តវិវត្តឱ្យស្របទៅនឹងការរីកចម្រើនរបស់សង្គម និងបច្ចេកវិទ្យា។
✍លោក ពុយ គា បានបញ្ជាក់ថា ការពិភាក្សានេះមិនគួរត្រូវបានកំណត់ត្រឹមតែវិស័យសារព័ត៌មាននោះទេ ព្រោះ ការប្រើប្រាស់ភាសាខ្មែរ គឺជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល រួមមាន អ្នកនយោបាយ អ្នកសិល្បៈ មន្ត្រីរាជការ អ្នកដឹកនាំស្ថាប័ន និងថ្នាក់ដឹកនាំជាតិ ដោយសារសារនិងសុន្ទរកថារបស់ពួកគាត់មានឥទ្ធិពលយ៉ាងខ្លាំងលើសាធារណជន។
វាគ្មិនក្នុងវេទិកា រួមមាន៖
១.បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
២.បណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាខ្មែរ
៣.លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
វេទិកានឹងសម្របសម្រួលដោយ ៤.លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
🇰🇭 ភាសាខ្មែរ គឺជាមរតកវប្បធម៌ និងជាអត្តសញ្ញាណជាតិ។ ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ គឺមិនមែនជាកាតព្វកិច្ចរបស់អ្នកសារព័ត៌មានតែមួយក្រុមទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
#ភាសាខ្មែរ #អក្ខរាវិរុទ្ធ #អ្នកសារព័ត៌មាន #ក្លិបអ្នកកាសែតកម្ពុជា #រាជបណ្ឌិត្យសភាកម្ពុជា #អត្តសញ្ញាណជាតិ 🇰🇭
#គេហទំព័រសន្តិភាពប៉ុស្តិ៍




Post a Comment (0)
Previous Post Next Post