ជីវិតខ្ញុំ គឺជាដំណើរនៃការតស៊ូ មិនមែនជាដំណើរដែលមានតែភាពងាយស្រួលនោះទេ។
តាំងពីវ័យកុមារ ឆ្នាំ១៩៧៩ ខ្ញុំបានរស់នៅក្នុងជីវិតជាកូនកំព្រាឪពុក មានតែម្ដាយជាអ្នកខិតខំចិញ្ចឹមបីបាច់ និងជាកម្លាំងចិត្តដ៏ធំបំផុតក្នុងជីវិត។ការសិក្សារបស់ខ្ញុំ ក៏ធ្លាប់ជួបការបរាជ័យ។ ការងារក៏ធ្លាប់បរាជ័យជាច្រើនលើក ហើយក៏ធ្លាប់ទទួលរងការមើលងាយពីមនុស្សមួយចំនួនផងដែរ។
ប៉ុន្តែ ការបរាជ័យមិនមែនមានន័យថា ជីវិតត្រូវបរាជ័យជារៀងរហូតនោះទេ។
អ្វីដែលខ្ញុំមាន គឺ សេចក្តីព្យាយាម ការតស៊ូ ការរៀនសូត្រពីកំហុស និងការតាំងចិត្តមិនបោះបង់។
ខ្ញុំជឿថា មនុស្សម្នាក់អាចចាប់ផ្តើមពីចំណុចទាបបំផុត ប៉ុន្តែអាចឈានទៅរកភាពជោគជ័យបាន ប្រសិនបើមានឆន្ទៈ និងមិនព្រមចុះចាញ់ចំពោះឧបសគ្គ។
កុំឱ្យពាក្យមើលងាយរបស់អ្នកដទៃ ក្លាយជាហេតុធ្វើឱ្យយើងបោះបង់ក្តីស្រមៃ។
✍ចូរយកការមើលងាយទាំងនោះ ធ្វើជាកម្លាំងចិត្ត ដើម្បីបង្ហាញថា “ខ្ញុំអាចធ្វើបាន”។
ជីវិតអាចចាប់ផ្តើមយឺត ប៉ុន្តែ មិនដែលយឺតពេលសម្រាប់ការតស៊ូ និងការផ្លាស់ប្តូរជីវិតឡើយ។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។
#ជីវិតនិងការតស៊ូ #មិនបោះបង់ #សេចក្តីព្យាយាម #ក្តីសង្ឃឹម
#ជីវិតជាមេរៀន
#គេហទំព័រសន្តិភាពប៉ុស្តិ៍។



















