✍🙏អបអរសាទរពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និងនិស្សិត ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១,៣០០នាក់ 🇰🇭
គរុនិស្សិត និងនិស្សិតទាំងនេះ មកពីគណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤ រួមមាន៖
✅សាកលវិទ្យាល័យជាតិគ្រប់គ្រង
✅សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
✅វិទ្យាស្ថានជាតិអប់រំ
✅វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
✍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី
✍ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា តំណាងផ្នែកចំណុះ សមាជិកផ្នែកគ្រឹះស្ថានសិក្សា និងក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល។
ពិធីដ៏មានអត្ថន័យនេះ បានរៀបចំឡើងនៅ ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ក្នុងបរិយាកាសប្រកបដោយស្មារតីសាមគ្គីភាព និងការចូលរួមរបស់យុវជនជំនាន់ក្រោយ។
🙏 សូមអបអរសាទរ និងស្វាគមន៍សមាជិកគណបក្សថ្មីទាំង ១,៣០០នាក់!
🇰🇭 យុវជនជាកម្លាំងស្នូលសម្រាប់ការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ
✍រៀបរៀងដោយ
ប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ ។
#គណបក្សប្រជាជនកម្ពុជា
#យុវជនគណបក្ស
#គរុនិស្សិត#និស្សិត
#១៣០០នាក់ #វិមាន៧មករា
#គេហទំព័រសន្តិភាពប៉ុស្តិ៍
#សមាគមសប្បុរសធម៌
បណ្ឌិតមាសច័ន្ទរិទ្ធ










