✍️ លោក ឃួន សុវណ្ណ ដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ និងកសាងសមាជិកគណបក្សថ្មី ១៣នាក់ នៅស្រុកកញ្ជ្រៀច។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍️ លោក ឃួន សុវណ្ណ ដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ និងកសាងសមាជិកគណបក្សថ្មី ១៣នាក់ នៅស្រុកកញ្ជ្រៀច។

 ✍️ លោក ឃួន សុវណ្ណ ដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ និងកសាងសមាជិកគណបក្សថ្មី ១៣នាក់ នៅស្រុកកញ្ជ្រៀច។



🇰🇭 ខេត្តព្រៃវែង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃួន សុវណ្ណ អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានី-ខេត្ត បានសហការជាមួយលោក ប៉ែន ថុន ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំក្តឿងរាយ និងលោក នាង សារាយ សមាជិកអចិន្ត្រៃយ៍គណបក្សមូលដ្ឋានឃុំ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិពោធិតូច ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយ និងពន្យល់អំពីគោលនយោបាយ សកម្មភាព និងការចូលរួមក្នុងការងារគណបក្ស ព្រមទាំងបាន កសាងសមាជិកគណបក្សថ្មីចំនួន ១៣នាក់ ក្នុងនោះស្ត្រីចំនួន ៨នាក់។
សកម្មភាពនេះជាការបង្ហាញពីការបន្តពង្រឹងការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គម-នយោបាយ ស្របតាមគោលការណ៍ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
🤝 រួមគ្នាពង្រឹងសាមគ្គីភាព បង្កើនការចូលរួម និងកសាងមូលដ្ឋានឱ្យកាន់តែរឹងមាំ។
#គណបក្សប្រជាជនកម្ពុជា #កសាង
សមាជិក #ខេត្តព្រៃវែង #ស្រុកកញ្ជ្រៀច
#សាមគ្គីភាព #ការងារមូលដ្ឋាន
#គេហទំព័រសន្តិភាពប៉ុស្តិ៍
#សមាគមសប្បុរសធម៌បណ្ឌិតមាសច័ន្ទរិទ្ធ







Post a Comment (0)
Previous Post Next Post