សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដីធ្លីនៅតំបន់ព្រំដែនកម្ពុជា ដែលកងទ័ពថៃកាន់កាប់ដោយខុសច្បាប់ មិនអាចត្រូវបានកាន់កាប់ជារៀងរហូតនោះឡើយ។ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវជំហរដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី និងទាមទារដែនដីរបស់ខ្លួនមកវិញ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ជាពិសេសសន្ធិសញ្ញា និងផែនទីដែលពាក់ព័ន្ធនឹងឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។






