ទិវាគោរពព្រះវិញ្ញាណក្ខន្ធ និងរំលឹកខួបលើកទី១៤ នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
(១៥ តុលា ២០១២ – ១៥ តុលា ២០២៦)ក្នុងឱកាសដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ និងសុខសន្តិភាពជូនប្រជារាស្ត្រខ្មែរ។
ព្រះរាជគំរូដ៏ឧត្តុង្គឧត្តម និងព្រះរាជស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះអង្គ នឹងស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តប្រជារាស្ត្រខ្មែរគ្រប់រូប និងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយជារៀងរហូត។







