សារថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅតាមបន្ទាត់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ តាមរយៈលោក សូ ចាន់ថុល ប្រធានសមាគមសប្បុរសធម៌ សាខាខេត្តពោធិ៍សាត់ សូមសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនរស់នៅសហរដ្ឋអាមេរិក រួមមាន បងស្រី អ៊ូ ចានរី និងប្អូនស្រី អ៊ូ សុខាត ដែលបានចូលរួមឧបត្ថម្ភ ខាវម៉ូបែង (ឧបករណ៍សម្រាប់បញ្ចូលថ្មទូរសព្ទ) ចំនួន ១៥ គ្រឿង តាមរយៈលោក អ៊ូ ចិន្តា ប្រធានកិត្តិយសសមាគមសប្បុរសធម៌ សាខាស្រុកវាលវែង ដោយមានលោក សូ ចាន់ថុល ជាតំណាងទទួលជំនួស។
អំណោយដ៏មានតម្លៃនេះ ត្រូវបានផ្តល់ជូនដើម្បីជួយសម្រួលដល់ការប្រើប្រាស់ទូរសព្ទរបស់វីរកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ នៅតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់។
ទឹកចិត្តសប្បុរសធម៌ និងការចែករំលែកដ៏ថ្លៃថ្លានេះ គឺជាការរួមចំណែកដ៏មានអត្ថន័យក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ព ដែលកំពុងបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែន។
ក្នុងឱកាសនេះ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមគោរពជូនពរ បងស្រី អ៊ូ ចានរី ប្អូនស្រី អ៊ូ សុខាត លោក អ៊ូ ចិន្តា និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ ប្រកបដោយជោគជ័យក្នុងគ្រប់ភារកិច្ច និងសូមទទួលបាននូវបុណ្យកុសលតាមរយៈសទ្ធាជ្រះថ្លាក្នុងការចូលរួមការងារមនុស្សធម៌នេះជានិច្ច។
សូមគោរពថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតីចែករំលែក ដើម្បីសុខុមាលភាពសង្គម និងការគាំទ្រដល់វីរកងទ័ពកម្ពុជា។





