កម្លាំងចម្រុះខេត្តកោះកុង ចុះបិទទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ខេត្តកោះកុង)៖ ថ្នាក់ដឹកនាំព្រមានមិនការពារមន្ត្រីខិលខូចឡើយ។
កំពុងទាញយកប្រកាសពី នាគរាជ ចតុមុខ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

កម្លាំងចម្រុះខេត្តកោះកុង ចុះបិទទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ខេត្តកោះកុង)៖ ថ្នាក់ដឹកនាំព្រមានមិនការពារមន្ត្រីខិលខូចឡើយ។

 

កម្លាំងចម្រុះខេត្តកោះកុង ចុះបិទទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ខេត្តកោះកុង)៖ ថ្នាក់ដឹកនាំព្រមានមិនការពារមន្ត្រីខិលខូចឡើយ។



ខេត្តកោះកុង៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងចម្រុះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះបិទទីតាំងមួយកន្លែង ដែលសង្ស័យមានការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Telegram Scam/Online Scam)។ ទីតាំងកើតហេតុនេះ គឺជាផ្ទះរបស់លោកស្រី ដែលជាភរិយារបស់អភិបាលរងខេត្តកោះកុងមួយរូប និងត្រូវបានជួលឱ្យជនជាតិចិនស្នាក់នៅ។

ជុំវិញករណីបទល្មើសបច្ចេកវិទ្យានេះ មន្ត្រីរាជការ និងកងកម្លាំងមួយចំនួនធ្លាប់បានបាត់បង់តំណែងជាបន្តបន្ទាប់រួចមកហើយ ដោយសារតែបានជាប់ពាក់ព័ន្ធ ឬទទួលផលប្រយោជន៍ពីបទល្មើស។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានមន្ត្រីមួយចំនួនហាក់ដូចជាមិនទាន់កោតក្រែង ឬញញើតចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលនៅឡើយទេ។ មន្ត្រីខិលខូចទាំងនោះ តែងតែយកឈ្មោះ ឬអួតអាងពីភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ មកគប់គិតជាមួយឧក្រិដ្ឋជនដើម្បីប្រព្រឹត្តបទល្មើស ស្របពេលដែលមន្ត្រីខេត្តដទៃទៀត (ដូចជានៅតាមបណ្តាខេត្តភាគឦសានជាដើម) កំពុងតែត្រូវដកហូតតំណែងជាបន្តបន្ទាប់ដោយសាររឿងនេះ។

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត។ ដូច្នេះ សូមអំពាវនាវដល់មន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាកុំអាងអួតអាងថាមានខ្នងបង្អែក ឬស្និទ្ធស្នាលនឹងថ្នាក់ដឹកនាំឡើយ ព្រោះបើហ៊ានប្រព្រឹត្តខុសច្បាប់ គឺពិតជាត្រូវប្រឈមមុខនឹងការបាត់បង់តំណែង និងទទួលទោសទណ្ឌជាមិនខាន ព្រោះថ្នាក់ដឹកនាំគ្មានគោលនយោបាយការពារមន្ត្រីខិលខូចនោះទេ។

ព័ត៌មានសង្ខេប (សន្តិភាព ប៉ុស្តិ៍ )។






Post a Comment (0)
Previous Post Next Post