ការដឹកនាំខ្លួនឯង គឺជាឫសគល់នៃការដឹកនាំដ៏មានប្រសិទ្ធភាព
ក្នុងកិច្ចការដឹកនាំតាមលំដាប់ថ្នាក់ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ (សន្តិភាព ប៉ុស្តិ៍ ) មុននឹងយើងអាចដើរតួនាទីជាអ្នកដឹកនាំដ៏ល្អប្រពៃ និងទទួលបានការគោរពគាំទ្រពីអ្នកដទៃ «អ្នកដឹកនាំត្រូវតែចេះដឹកនាំខ្លួនឯងឱ្យបានត្រឹមត្រូវ និងល្អប្រសើរជាមុនសិន»។ភាពជាអ្នកដឹកនាំដ៏ពិតប្រាកដមួយ មិនមែនចាប់ផ្តើមពីការបញ្ជា ឬការចង្អុលបង្ហាញផ្លូវដល់អ្នកដទៃនោះទេ ប៉ុន្តែវាចាប់ផ្តើមពី៖
១.វិន័យផ្ទាល់ខ្លួន ការរក្សាភាពម៉ឺងម៉ាត់លើក្រមសីលធម៌ ពេលវេលា និងការបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់។
២.គំរូភាពរស់រវើក សកម្មភាព ការប្រព្រឹត្ត និងពាក្យសម្តីត្រូវតែស្របគ្នា ព្រោះទង្វើជាក់ស្តែងគឺមានឥទ្ធិពលខ្លាំងជាងពាក្យសម្តីរាប់ពាន់ម៉ាត់។
៣.ការអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ
ការត្រួតពិនិត្យកំហុសឆ្គង កែលម្អឥរិយាបថ និងស្វែងយល់បន្ថែមជានិច្ច ដើម្បីក្លាយជាម្លប់ដ៏កក់ក្តៅ និងជាទីទុកចិត្តរបស់អ្នកក្រោមឱវាទ។
«កាលបើខ្លួនឯងស្អាតស្អំ ត្រឹមត្រូវ និងមានសមត្ថភាពគ្រប់គ្រាន់ហើយ ការដឹកនាំឱ្យដើរតាមគន្លងដ៏ល្អប្រសើរក៏មិនមែនជាការពិបាកទៀតឡើយ។»






